សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកីឡាករ HONDA ចូលរួម​ផ្សព្វផ្សាយ​ទាក់ទាញ​យុវជនកម្ពុជា ឲ្យចូលរួម​ក្នុងវិស័យ​កីឡា​កាន់តែច្រើន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យកីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA ចូលរួមបង្ហាត់បង្រៀន និងផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជា ឲ្យចូលរួមក្នុងវិស័យកីឡាបាល់ទាត់កាន់តែច្រើនឡើងបន្ថែមទៀត ស្របពេលបាល់ទាត់ ជាកីឡាដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្នទូទាំងសកលលោក។ ការស្នើសុំនេះដែរ ត្រូវបានធ្វើឡើង ស្របពេលដែលប្រមុខដឹកនាំនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាករជម្រើសជាតិជប៉ុន HONDA និងកំពុងប្រកបអាជីពក្នុងក្លឹប AC Milan របស់ប្រទេសអ៊ីតាលីចូលជួបសំដែងការគួរសម និងសំណេះសំណាលនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ កីឡាករជប៉ុន Keisuke HONDA វ័យ៣០ឆ្នាំ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិនគិតថា ចង់ក្លាយជាកីឡាករ បាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់ និងផ្ទេរទៅឲ្យយុវជនកម្ពុជា ដែលមានសុបិន ដូចរូបលោកដែរ គឺដើម្បីឲ្យយុវជនកម្ពុជា ទទួលបានជោគជ័យដូចរូបលោកផងដែរ។ លោកថា នេះគឺជាមោទនភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរ ដើម្បីចូលរួមក្នុងការផ្សព្យផ្សាយ ដ៏មានសារៈសំខាន់ទាំងនេះ។ សម្ដេចតេជោ … Continue reading សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកីឡាករ HONDA ចូលរួម​ផ្សព្វផ្សាយ​ទាក់ទាញ​យុវជនកម្ពុជា ឲ្យចូលរួម​ក្នុងវិស័យ​កីឡា​កាន់តែច្រើន